![]() |
| Picture after work at Oddormean Chey province. |
Tuesday, January 28, 2014
Thursday, January 23, 2014
កម្រងសំណួរចម្លើយប្រវត្តិសាស្រ្ត (សង្ខេប)
សំណួរចម្លើយប្រវត្តិសាស្រ្ត (សង្ខេប)
I. អាណាចក្រភ្នំ
1.រៀបរាប់ឈ្មោះស្តេចនគរភ្នំ? ឆ្នាំសោយរាជ្យ?
2.ទឹកដីនគរភ្នំលាតសន្ធឹងពីណា ដល់ណា?
3.រាជ្យរង្សដំបូងនៃនគរភ្នំ?
II. សម័យចេនឡា
1.សង្រ្គាមរវាងអាណាចក្រភ្នំ និងចេនឡា?
2.ទឹកដីចេនឡា?
3.ឈ្មោះស្តេចចេនឡា?
4.ដំណើរការសង្រ្គាម អាណាចក្រភ្នំ និង អាណាចក្រចេនឡា?
5.ការបែងចែកចេនឡាដីគោក និងចេនឡាដីទឹក?
6.ចេនឡាក្រោមអំណាចជ្វា?
III. សម័យអង្គរ
1.រៀបរាប់ឈ្មោះស្តេច និងឆ្នាំសោយរាជ្យ?
2.ទឹកដីលាតសន្ធឹងពីណាដល់ណា?
3.រកមូលហេតុនៃការដួលរលំ
អង្គរ?
4.បដិវត្តន៍ព្រះបាទត្រសក់ផ្អែម?
5.សង្រ្គាមរវាង សៀម និងកម្ពុជាឆ្នាំ១៣៥២?
6.សង្រ្គាមរវាង សៀម និងកម្ពុជាឆ្នាំ១៤៩៤?
7.ការរំដោះទឹកដី ពីសៀមដោយ បរមរាជាទី១ ចៅពញាយ៉ាត?
8.សង្រ្គាមរវាងស្តេចកន
និង ព្រះបាទស្រីសុគន្ធបទ?
9.សង្រ្គាមរវាងស្តេចកន
និង ព្រះបាទចន្ទរាជា?
10.សង្រ្គាមរវាងព្រះបាទចន្ទរាជា និងសៀម?
11.មូលហេតុនៃការចាកចោលទីក្រុងអង្គរ?
ចម្លើយ
I. អាណាចក្រភ្នំ(ហ្វូណន)សតវត្សរ៍ទី១ គ.ស ៥៥០
1. ឈ្មោះស្តេចនគរភ្នំ៖
១. ព្រះមហាក្សត្រយ៉ានីលីវយី
(៥០ ដល់ ៦៨)
២. ព្រះបាទហ៊ុនទៀន (៦៨?)
៣. ព្រះបាទហ៊ុនប៉ានហួង
៤. ព្រះបាទហ៊ុនប៉ាន ប៉ាន
៥. ព្រះបាទហ្វាន ចេម៉ាន់ (២២៥?)
៦. ព្រះបាទហ្វាន ឆាន (២២៥ ដល់ ២៤៥)
៧. ព្រះបាទហ្វាន ឆាង (២៤៥ ដល់ ២៥៧)
៨. ព្រះបាទហ្វាន ស៊ីយុន (២៥០ ដល់ ២៨៩)
2.ទឹកដីលាតសន្ធឹង៖
បើយោងតាមផែនទីអាណាចក្រភ្នំ
ស.វទី៣ យើងឃើញថា ទឹកដីនៃអាណាចក្រភ្នំលាតសន្ធឹង ខាងជើងទល់ចិន
ខាង លិចទល់ រាជាណាចក្រ មន។
3.រាជវង្សដំបូងនៃអាណាចក្រភ្នំបើតាមលោក កាំង ថៃ រាជទូតចិនដែលបានធ្វើដំណើរមកអាណាចក្រភ្នំនៅពាក់កណ្តាល ស.វ ទី៣ បានកត់ទុកថាជាបឋមក្សត្រនៃអាណាចក្រភ្នំឈ្មោះព្រះបាទ ហ៊ុន ទៀន និង ព្រះមហាក្សត្រយានី លីវ យី ។
3.រាជវង្សដំបូងនៃអាណាចក្រភ្នំបើតាមលោក កាំង ថៃ រាជទូតចិនដែលបានធ្វើដំណើរមកអាណាចក្រភ្នំនៅពាក់កណ្តាល ស.វ ទី៣ បានកត់ទុកថាជាបឋមក្សត្រនៃអាណាចក្រភ្នំឈ្មោះព្រះបាទ ហ៊ុន ទៀន និង ព្រះមហាក្សត្រយានី លីវ យី ។
II. សម័យចេនឡា(គ.ស ៥៥០ ដល់ ៨០២)
1. សង្រ្កាមរវាងអាណាចក្រភ្នំ
និងចេនឡា៖II. សម័យចេនឡា(គ.ស ៥៥០ ដល់ ៨០២)
បុព្វហេតុនៃចម្បាំងរវាងអាណាចក្រភ្នំ
និងចេនឡា នៅចុងសម័យនៃអាណាចក្រភ្នំកើតមានការដណ្តើមរាជ្យគ្នារវាងស្តេច
គុណវរ្ម័ន និងស្តេច
រុទ្រ្ទវរ្ម័ន។ តាមព្រឹត្តិការប្រវត្តិសាស្រ្ត អ្នកខ្លះយល់ថាព្រះបាទភវរ្ម័ន
ដែលជាចៅរបស់ព្រះបាទរុទ្រ្ទវរ្ម័នបានលើកទ័ពមកវាយអា ណាចក្រភ្នំនេះ
ដើម្បីប្រ ឆាំង នឹងការប៉ុនប៉ងរបស់ក្រុមស្តេចគុណវរ្ម័ន ត្រូវបានស្តេច រុទ្រ្ទវរ្ម័ន
ធ្វើគត់ដោយខ្លាចក្រែង បក្សពួកស្តេចគុណវរ្ម័នធ្វើការសងសឹកដណ្តើមរាជ្យបល្ល័ង្គទៅវិញ។
ម្យ៉ាងវិញទៀតគេយល់ថា ប្រហែលជាមានទំនាស់រឿងសាសនាផងដែរ ព្រោះព្រះបាទរុទ្រ្ទវរ្ម័ន
ជាអ្នកកាន់ពុទ្ធសាសនា រីឯព្រះបាទភវរ្ម័ន ជាអ្នកកាន់សាសនាព្រះឥសូរ
(ព្រហ្មញ្ញសាសនា)។ ដោយមានការនិយាយបែបនេះព្រោះគេសន្និដ្ឋានទៅលើ ពាក្យស្លោកនៅបូជនីយេសក៍ចិន
ឈ្មោះយីស៊ីង បានសរសេរនៅចុងសតវត្សរ៍ទី៧ថា ពីដើមនៅហ្វូណនព្រះធម៌រីកចម្រើនលូតលាស់ហើយផ្សព្វផ្សាយទៅគ្រប់ទិសទី
តែឥឡូវមានព្រះរាជាកំណាចមួយអង្គបានបំផ្លាញចោល ព្រះរាជាអង្គនោះ
គឺសំដៅទៅលើព្រះបាទភវរ្ម័ន។ ព្រោះចាប់ពីពេលនោះមកគេថាស្តេចនៅរដ្ឋចេនឡាសុទ្ធតែនិយមសាសនាព្រះឥសូរ។
2 2. ទឹកដីចេនឡាលាតសន្ធឹង៖ តំបន់ភាគខាងជើង គឺជាតំបន់ដីខ្ពស់
ចាប់ពីជួរភ្នំដងរែកទៅដល់ព្រំប្រទល់រដ្ឋ ណានចាវ របស់ថៃនៅតំបន់យូណាន
ដែលសព្វថ្ងៃជាខេត្តមួយរបស់ចិនភាគខាងត្បូង។ តំបន់ភាគខាងត្បូងឬ តំបន់វាលទំនាបដែលស្ថិតនៅតាមវាលទំនាប
នៃដងទន្លេមេគង្គ និងតំបន់ទន្លេសាប ជាតំបន់សម្បូរដោយ បឹងបួរ ទន្លេ
មាត់សមុទ្រ។
៣. ឈ្មោះស្តេចចេនឡា
១. ព្រះបាទភវរ្ម័នទី១ (៥៥០ ដល់ ៥៩៨)
២. ព្រះបាទមហិន្រ្ទវរ្ម័ន (ចិត្រសេន) (៦០០ ដល់ ៦១៥)
៣. ព្រះបាទឦសានវរ្ម័ន (៦១១ ដល់ ៦៣៥)
៤. ព្រះបាទភវរ្ម័នទី២ (៦៣៩.....?)
៥. ព្រះបាទជ័យវរ្ម័នទី១ (៦៥៧ ដល់ ៦៨១)
៦. រជ្ជកាលព្រះនាងជ័យទេវី (៦៨១ ដល់ ៧១៣)4. ដំណើរការសង្រ្គាម រវាងអាណាចក្រភ្នំ និង អាណាចក្រចេនឡា៖
ព្រះបាទភវរ្ម័ន
មានប្អូនប្រុសមួយអង្គព្រះនាមថា ចិត្រសេន ដែលក្រោយពីព្រះបាទភវរ្ម័នសុគត់ទៅក៏បានឡើងសោយរាជ្យដោយមានព្រះនាមថា
ព្រះបាទមហិន្រ្ទវរ្ម័ន នៅពាក់កណ្តាលទី២នៃ សតវត្សរ៍ទី៦ ព្រះបាទភវរ្ម័ន និងប្អូនប្រុសរបស់ព្រះអង្គបានផ្តើមធ្វើសង្រ្គាមវាយលុកទៅលើអាណាចក្រភ្នំ
។ តាមសិលាចារឹតរបស់ព្រះបាទភវរ្ម័ន និងចិត្រសេន បានឲ្យដឹងថាទ័ពរបស់ចេនឡា
បានវាយសំរុកយ៉ាងខ្លាំងទៅលើពួកហ្វូណនចាប់ផ្តើមពីភាគខាងជើងទៅដល់ក្រចេះ
ច្រាំងខាងកើតនៃទន្លេមេគង្គទៅដល់ បូរីរម្យនៅចន្លោះទន្លេមូន និងជួរភ្នំដងរែក
និងទៅដល់មង្គបូរីខាងលិចបឹងទន្លេសាប។ នៅចំពោះមុខសភាពបែបនេះទ័ពខាងអាណាចក្រភ្នំទំនងជាចាញ់ដៃ
ពួកអាណាចក្រចេនឡា ហើយត្រូវដកថយព្រមទាំងបានផ្លាស់រាជធានីពី
វ្យាធបុរៈ ពីតំបន់បាភ្នំទៅតាំងនៅទិសខាងត្បូងគឺនៅណាហ្វូណាហៅថា
ក្រុងនរវរនគរ នៅតំបន់អង្គបុរីខេត្តតាកែវ។
5. បុព្វហេតុនៃការបែងចែក ចេនឡាដីគោក និងចេនឡាដីទឹក៖
តាមការប៉ាន់ស្មាន ព្រះបាទជ័យវរ្ម័នទី១
ប្រហែលសោយទីវង្គត់ទៅនៅក្រោយឆ្នាំ៦៨១។ ព្រះអង្គពុំមានបុត្រាទេ ដោយហេតុនេះហើយទើបបុត្រីរបស់ព្រះអង្គនាម
ជ័យទេវីឡើងសោយរាជ្យស្នង។ ព្រះនាងបានគ្រប់គ្រងរដ្ឋរហូតដល់ឆ្នាំ៧១៣តែអំណាចរបស់ព្រះនាងពុំមានមូលដ្ឋានមាំទាំនោះឡើយ។
ព្រោះតាមអត្ថបទសិលាចារឹតនៅបារាយទឹកថ្លា ព្រះនាងទ្រង់បានត្អូញត្អែពី
ភាពច្របូកច្របល់ក្នុងចិត្តគំនិត និងពីទុក្ខវេទនាក្នុងគ្រាកើតកលយុគ។
ក្នុងពេលនោះដែរ អំណាចកណ្តាល ដែលស្ថិតក្នុងកណ្តាប់ដៃស្រ្តីនេះហើយដែលជាបុព្វហេតុនៃការបែងចែកចេនឡាធំ។
យ៉ាងណាមិញ បើតាមពង្សាវតាចិន ចេនឡាត្រូវបែងចែកជាពីរនៅដើម ស.វទី៨
(៧០៦) ភាគខាងជើងគេហៅថា ចេនឡាដីគោក និងភាគខាងត្បូងគេហៅថា ចេនឡាដីទឹក(លាតសន្ធឹងទៅលើប្រទេសឡាវភាគកណ្តាល
និងភាគខាងត្បូងសព្វថ្ងៃ។
6. ចេនឡាក្រោមអំណាចជ្វា៖
នៅអំឡុងសតវត្សរ៍ទី៨ប្រទេសខ្មែរ(ចេនឡា) ហាក់ដូចជាគ្មានស្ថេរភាពខាងនយោបាយដោយសារតែមានសង្រ្គាមដណ្តើមកាន់កាប់ទឹកដីរវាងគ្នា
និងគ្នាបញ្ហានេះធ្វើឲ្យតំបន់ ឬរដ្ឋតូចៗមួយចំនួនមិនសប្បាយចិត្ត
បណ្តាលឲ្យមានការឈានទៅរកជម្លោះនិងបែកបាក់ផ្ទៃក្នុង ។ ការបែកបាក់គ្នានេះធ្វើឲ្យឫទ្ធានុភាព
និងអំណាចដែលធ្លាប់មានពីមុននោះត្រូវចុះទន់ខ្សោយចំពោះមុខជនបរទេស ធ្វើឲ្យពួកបរទេសមើលងាយ
និងហ៊ានចូលលុកលុយរាតត្បាតតាមតែអំពើចិត្ត ដែលក្នុងនោះមានដូចជាពួកជ្វា
ស្រីវិជ័យនៃរាជ្យវង្ស សៃលេន្រ្ទ នៅកោះជ្វា
ហើយដែលជារាជវង្សស្ថាបនិកប្រាសាទ បូរូបូឌួ ដែលល្បីល្បាញផ្សព្វផ្សាយឥទ្ធិពលរបស់ខ្លួននៅលើអាស៊ីអាគ្នេយ៍ទាំងមូល។
នៅឆ្នាំ៧៧៤ ពួកជ្វាក្រោយពីវាយបានកោះត្រឡាចបានតាំងមូលដ្ឋាននៅទីនោះ។
ឆ្នាំ៧៨៧ ពួកចោសមុទ្រជ្វាក៏បានលើកទ័ពមករាតត្បាតនៅតាមឆ្នេរសមុទ្រអាណ្ណាម
និងចម្ប៉ា។ បន្ទាប់មកទៀតពួកនេះក៏បានបន្តដំណើរចូលមកដល់ពាម និងតាមទន្លេមេគង្គឡើងទៅដល់ក្រុង
សម្ភុបុរៈ ហើយបានធ្វើការឆក់ប្លន់ដុតបំផ្លាញទីក្រុង និងកាប់សម្លាប់ប្រជាជនតាមតែអំពើចិត្ត។
កំឡុងពេលនោះពួកជ្វាក៏ចាប់យកប្រជាជនខ្លះ និងបានកាត់ព្រះសិរព្រះរាជាខ្មែរ
ព្រះនាម មហិបតិវរ្ម័ន យកទៅស្រុកជ្វាទៀតផង។
ក្រោយមកទៀត ពួកជ្វាក៏បានដាក់ការត្រួតត្រាលើប្រទេសខ្មែរ (ចេនឡា) រហូតដល់មានការរំដោះប្រ ទេសជាតិបានវិញ
ឲ្យផុតពីការត្រួតត្រារបស់ពួកនេះ ដោយព្រះរាជាខ្មែរមួយអង្គគឺ ព្រះបាទជ័យវរ្ម័នទី២ នៅគ.ស ៨០២។
III. ប្រទេសកម្ពុជាសម័យអង្គរ(គ.ស៨០២-គ.ស១៤៣១)
1. រៀបរាប់ឈ្មោះស្តេចសម័យអង្គរ៖
១.
ព្រះបាទជ័យវរ្ម័នទី២(៨០២ ដល់ ៨៥០)
២.
ព្រះបាទជ័យវរ្ម័នទី៣(៨៦៩ ដល់ ៨៧៧)
៣.
ព្រះបាទឥន្រ្ទវរ្ម័នទី១(៨៧៧ ដល់ ៨៨៩)
៤. ព្រះបាទយសោវរ្ម័នទី១(៨៨៩
ដល់ ៩០៨) ការកសាងក្រុងអង្គរទី២
៥. ព្រះបាទហស៌វរ្ម័នទី១
(៩០៨? ដល់៩២៨)
៦. ព្រះបាទឦសានវរ្ម័នទី២(៩០៨
ដល់ ៩២៨?)
៧. ព្រះបាទជ័យវរ្ម័នទី៤
(៩២៨ ដល់ ៩៤១)
៨. ព្រះបាទរាជេន្រ្ទវរ្ម័នទី២
(៩៤៤ ដល់ ៩៦៨) ការវិលត្រឡប់មកយសោធរបុរៈវិញ
៩. ព្រះបាទជ័វរ្ម័នទី៥
(៩៦៨ ដល់ ១០០១)
១០.
ព្រះបាទសូរ្យវរ្ម័នទី១ (១០០២ ដល់ ១០៥០)
១១.ព្រះបាទឧទយាទិត្យវរ្ម័នទី២
(១០៥០ ដល់ ១០៦៦)
១២. ព្រះបាទហស៌វរ្ម័នទី៣
(១០៦៦ ដល់ ១០៨០)
១៣. ព្រះបាទជ័យវរ្ម័នទី៦
(១០៨០ ដល់ ១១០៧)
១៤. ព្រះបាទធរណីន្រ្ទវរ្ម័នទី១
(១១០៧ ដល់ ១១១៣)
១៥. ព្រះបាទសូរ្យវរ្ម័នទី២
(១១១៣ ដល់ ១១៥០)
១៦. ព្រះបាទធរណីវរ្ម័នទី២
១៧. ព្រះបាទយសោវរ្ម័នទី២
១៨. ព្រះបាទជ័យវរ្ម័នទី៧
(១១៨១ ដល់ ១២១៨)
១៩. ព្រះបាទឥន្រ្ទវរ្ម័នទី២
(១២១៨ ដល់ ១២៤៣)
២០.ព្រះបាទជ័យវរ្មនទី៨ (១២៤៣ ដល់
១២៩៥)
២១.ព្រះបាទស្រីន្រ្ទវរ្ម័ន ឬ ព្រះបាទឥន្រ្ទវរ្ម័នទី៣
(១២៩៥ ដល់ ១៣០៧)
២២.ព្រះបាទស្រីន្ទជ័យវរ្ម័ន (១៣០៧
ដល់ ១៣២៧)
២៣. ព្រះបាទជ័យវម៌ាទិបរមេស្វរ
ឬព្រះបាទជ័យវរ្ម័នទី៩ (១៣២៧ ដល់ ១៣៣៦)
2. បើយោងតាម ផែនទីព្រំដែនសម័យព្រះបាទជ័យវរ្ម័នទី៧ វិសាលភាពនៃទឹកដី គឺមានទំហំធំធេងណាស់ភាគខាងជើងទល់នឹង ណានចាវ, ដាយវៀត, ភាគខាងលិចទល់នឹង ភូមា, រាជាណា ចក្រមន,
ភាគខាងត្បូងទល់នឹង ប្រទេសជ្វា។
3.មូលហេតុនៃការដួលរលំសម័យអង្គរ៖
គឺបណ្តាលមកពីសម័យអង្គរ ចាប់ចុះដុនដាប់ពីសតវត្សរ៍ទី១៣ រហូត ដល់ការចាកចោលក្រុង
អង្គរ ពាក់កណ្តាលសតវត្សរ៍ទី១៥៖
-ការធ្លាក់ចុះនៃពិធីទេវរាជៈ ដើមឡើយពិធីទេវរាជជាកម្លាំងមួយដ៏សំខាន់ក្នុងការបង្រួបបង្រួមជាតិ
និងជម្រុញឲ្យសម័យអង្គររុងរឿង តែចាប់ពីសតវត្សរ៍ទី១២មកទេវរាជធ្លាក់ចុះ។គឺបណ្តាលមកពីសម័យអង្គរ ចាប់ចុះដុនដាប់ពីសតវត្សរ៍ទី១៣ រហូត ដល់ការចាកចោលក្រុង
អង្គរ ពាក់កណ្តាលសតវត្សរ៍ទី១៥៖
-ជម្លោះផ្ទៃក្នុង ធ្វើឲ្យមានសង្រ្គាមជាហូរហែរវាងរាជវង្សានុវង្ស និងរវាងសាសនា(ព្រហ្មញ្ញសាសនា និងព្រះពុទ្ធសាសនា)។
-ការកសាងប្រាសាទធំៗ និងច្រើនហួសហេតុពេក ដែលធ្វើឲ្យប្រជាពលរដ្ឋអស់ធនធានយ៉ាងច្រើន។
-ធ្វើឲ្យជនបរទេសមានឱកាសឈ្លានពានជាច្រើនលើកច្រើនសារមកលើប្រទេសខ្មែរនាសម័យនោះ។
4. បដិវត្តិព្រះបាទត្រសក់ផ្អែម
5. សង្រ្គាមរវាងសៀម និង
កម្ពុជាឆ្នាំ១៣៥២សម័យនោះ ប្រទេសសៀមដែលធ្លាប់តែចំណុះខ្មែរពីមុនបានឯករាជ្យហើយនោះ
ពួកសៀមបានធ្វើការបះបោរប្រឆាំងនឹងអំណាចគ្រប់គ្រងរបស់ខ្មែរ តាំងពីរជ្ជកាលព្រះបាទជ័យវរ្ម័នទី៨ ពួកគេមានកម្លាំងកាន់តែខ្លាំង
ហើយបានដណ្តើមនូវឯករាជ្យភាពរបស់ខ្លួន។ នៅឆ្នាំ(១៣៥១)ស្តេចសៀមព្រះនាម
រាមាធិបតីនៃក្រុងអយុធ្យា បានលើកទ័ពចូលមកវាយខ្មែរនៅរាជធានីអង្គរ
តែមុននឹងមកដល់ក្រុងអង្គរកងទ័ពសៀមត្រូវឧបរាជខ្មែរ ព្រះសុរិយោទ័យ ជាព្រះអនុជរបស់លំពង្សរាជាបានលើកទ័ពទៅស្កាត់វាយបាក់ទ័ពថយទៅវិញ។
ព្រះលំពង្សរាជា ស្មានថាសត្រូវពុំហ៊ានធ្វើអ្វីបានទៀត ទ្រង់ក៏បញ្ជាឲ្យរំសាយទ័ពឲ្យទៅកាន់ទីលំនៅរៀងៗខ្លួនវិញ។
លុះឮថាសៀមលើកទ័ពចូលមកជាថ្មីម្តងទៀតខ្មែរកែណ្ឌទ័ពមិនទាន់ពេលវេលា
ក៏ដេញរាស្រ្តឲ្យចូលកំពែងមហានគរ ហើយកែណ្ឌពលឲ្យការពារ ។ ទ័ពសៀមក៏បានឡោមព័ទ្ធជុំជិតអស់រយៈពេល
១ឆ្នាំ។ ខ្មែរបានឲ្យមានលើកទ័ពជាជំនួយជាច្រើនមកពីកន្លែងផ្សេងៗ តែដោយមកមិនស្មើគ្នា
និងមិនទាន់ពេលវេលាក៏ត្រូវបរាជ័យ។ ឯខាងសៀមចេះតែលើកទ័ពមកបន្ថែម
ព្រះលំពង្សរាជា ក៏សោយទីវង្គត ដោយរោគ។ នៅក្នុងចម្បាំងនេះ សៀមបានវាយលុកចូលក្រុងអង្គរកាន់តែខ្លាំង
ហើយទីបំផុតមេទ័ពសៀម បាសាត វាយទម្លាយបានទ្វារខាងកើត។ ការប្រយុទ្ធគ្នាជាបន្តទៅទៀតនៅក្នុងរាជធានី
ជាហេតុធ្វើឲ្យព្រះឧបរាជ សុរិយោទ័យ ត្រូវសុគត។ ក្នុងគ្រានោះស្តេច និងរាជគ្រូបុរោហិតបាននាំយកគ្រឿងសម្រាប់រាជ្យវាយទម្លាយទ័ពសៀម
រត់រួចចេញទៅ។ ប៉ុន្តែរាជធានី អង្គរត្រូវធ្លាក់ក្នុងកណ្តាប់ដៃរបស់សៀមនៅឆ្នាំ១៣៥២។
6. សង្រ្គាមរវាងសៀម និងកម្ពុជានៅឆ្នាំ១៤៩៤៖
7. ការរំដោះទឹកដីពីសៀម ដោយបរមរាជាទី១ ចៅពញាយ៉ាត៖
ព្រះចៅពញាយ៉ាត ជាបុត្ររបស់ព្រះបាទសុរិយោវង្ស
មិនបានធ្លាក់ក្នុងកណ្តាប់ដៃសៀមទេទ្រង់បានរត់គេចរួចខ្លួនពីសត្រូវ
ហើយបានចេញទៅឃោសនាដោយបញ្ចុះបញ្ចូលនាម៉ឺនមន្រ្តី និងប្រជារាស្រ្តឲ្យធ្វើការប្រឆាំងតទល់នឹងសៀមវិញ។
ព្រះអង្គបានបង្កទ័ពជាមូលដ្ឋានទ័ពក្នុងបន្ទាយការពារយ៉ាងរឹងមាំមួយនៅទួលបាសាន
ក្នុងស្រុកស្រីសឈរ។ ពេលនោះមានប្រជារាស្រ្តជាច្រើនបានស្ម័គ្រចិត្ត ចូលបម្រើជាកងទ័ព
ដើម្បីវាយបណ្តេញសៀមចេញពីនគរ។ ព្រះចៅពញាយ៉ាតទ្រង់មិនចង់ធ្វើសង្រ្គាមប្រឆាំងជាមួយនឹងទ័ពសៀម
និងព្រះចៅសៀមដែលកំពុងសោយរាជ្យ លើបល្ល័ង្គខ្មែរដោយចំហទេ ទ្រង់មានបំណងលួចធ្វើឃាតវិញ
ចលនារំដោះជាតិរបស់ព្រះចៅពញាយ៉ាត មានសភាពរីកចម្រើនយ៉ាងខ្លាំង និងយ៉ាងឆាប់រហ័សណាស់។
តែរយៈពេលប៉ុន្មានខែក្រោយមក កងទ័ពខ្មែរក៏មានសមត្ថភាព ហើយបានលើកទ័ពមកវាយរំដោះ
យកក្រុងអង្គរបានពីសៀមវិញ នៅគ.ស ១៣៩៤។ ប្រការដែលទ័ពខ្មែរអាចវាយរំដោះបានក្រុងអង្គរលើកនេះដោយព្រះចៅពញាយ៉ាត
បានចាត់ឲ្យមន្រ្តីខ្មែរ មួយចំនួនធ្វើកលល្បិចដូចដែលសៀមបានធ្វើមកលើខ្មែរអ៊ីចឹងដែរ។
មន្រ្តីខ្មែរ ទាំងនោះធ្វើជាសុំចូលគាល់ និងសុំបម្រើព្រះចៅសៀម ពេលនោះព្រះចៅសៀមក៏អនុញ្ញាតឲ្យមន្រ្តីខ្មែរចូលគាល់
មន្រ្តីខ្មែរបានឱកាសនៅជិតក៏ធ្វើគតទៅលើព្រះចៅសៀមបាន ព្រះចៅសៀមក៏សុគតនៅពេលនោះទៅ។
ចំណែកព្រះចៅពញាយ៉ាត ដែលកំពុងរងចាំ ក្រោយពីបានដឹងដំណឹងនេះក៏លើកទ័ពវាយសម្រុកចូលរាជធានី
ហើយវាយរំដោះបានរាជធានីអង្គរ។
8. សង្រ្គាមរវាងស្តេចកន និងព្រះបាទស្រីសុគន្ធបទ ក្រោយពីធម្មរាជាសុគតទៅ បុត្រព្រះនាមស្រីសុគន្ធបទឡើងស្នងរាជ្យបន្ត
ហើយផ្ទេររាជធានីមកតាំងនៅទួលបាសានវិញ ដោយទ្រង់យល់ថាជាចំណុចយុទ្ធសាស្រ្តមួយ
មានឧបសគ្គធម្មជាតិ(បឹងធំ ទន្លេ ព្រៃញឹក) ស្រួលការពារខ្លួនជាងចតុមុខ។ ឯព្រះអនុជពញាចន្ទរាជាត្រូវបានតែងតាំងជាឧបរាជនៅឆ្នាំ
១៥០៨ឲ្យការពារក្រុងចតុមុខ មើលខុសត្រូវលើខេត្តត្រើយខាងលិច។ ពេលដែលស្រីសុគន្ធបទ
យាងទៅគង់នៅទួលបាសាន ទ្រង់មានស្នំឯកម្នាក់នាមនាងស (នាងពៅ) ជាកូនរបស់មន្រ្តីឈ្មោះពិជ័យនាគ
និង នាងបាន ដែលជាពលព្រះរតនត្រ័យ។ ប្អូននាងសឈ្មោះ កន ឬកៅត្រូវបានតែងតាំង
ជាមហាតលិក ក្រោយមកទៀត បានឡើងជាឃុនហ្លួងព្រះស្តេចកន មានតួនាទីមើលការខុសត្រូវលើពលព្រះទាំងអស់។
ដោយការសុបិន្តរបស់ព្រះស្រីសុគន្ធបទ ធ្វើឲ្យទ្រង់មានការខ្វាយខ្វល់
ខ្លាចនាយកនដណ្តើមរាជ្យ ព្រះអង្គបានរកល្បិចសម្លាប់នាយកនចោលតែគម្រោងការនេះត្រូវបាននាយកន
ដឹងដោយភៀសខ្លួន ទៅដល់ខេត្តបាភ្នំ ហើយប្រើល្បិចបោកបញ្ឆោតពួកចៅហ្វាយខេត្ត
ថាខ្លួនបានទទួលបញ្ជាពីព្រះរាជាឲ្យមកកេណ្ឌទ័ពទៅកម្ចាត់មហាឧបរាជចន្ទរាជា
ដែលមានចិត្តចង់សោយរាជ្យនៅក្រុងចតុមុខ។ ព្រះរាជាលុះបានទទួលដំណឹងថានាយកន
ហើយមានទ័ពប្រឆាំងព្រះអង្គថែមទៀត ទ្រង់ក៏បញ្ជាឲ្យឪពុកក្មេក និងបងស្រីនាយកន
សរសេរសំបុត្រហៅត្រឡប់មកវិញ។ នាយកនបានប្រើឧបាយកលម្តងទៀត ដោយប្រាប់ទៅពួកចៅហ្វាយខេត្ត
និងអ្នកស្រុកថា ហ្លួងទ្រង់តឿនពីរឿងសង្រ្គាមទៅវិញ។ ពាក្យឃោសនារបស់នាយកន
បានលេចឮទៅដល់មហាឧបរាជចន្ទរាជា ទ្រង់នឹកស្មានថាជាការពិត ទ្រង់បានភៀសព្រះកាយទៅជ្រកកោននឹងស្តេចសៀម។
ពេលនោះ នាយកនចាប់ផ្តើមវាយលុកចូលរាជធានីទួលបាសាន។ ស្រីសុគន្ធបទ បានលើកទ័ពចេញតទល់ដោយព្រះអង្គផ្ទាល់តែទទួលបរាជ័យ
ហើយថយទៅកេណ្ឌទ័ពថែមនៅចតុមុខ។ នាយកន លើកទ័ពដេញតាមវាយបែកបន្ទាយចតុមុខ
ព្រះស្រីសុគន្ធបទ ថយទៅគង់នៅលង្វែក។ លុះបន្ទាយលង្វែកត្រូវវាយបែក ទ្រង់ក៏យាងទៅគង់នៅស្រុកបរិបូណ៌
នៅទីបំផុតទៅគង់នៅបន្ទាយស្ទឹងសែន ក្នុងខេត្តអាសន្ទុកនៅឆ្នាំ ១៥១២។ ឯនាយកន
ទៅតាំងទ័ពបោះបន្ទាយនៅទួលបាសាន ហើយប្រារព្ធពិធីលើកខ្លួនជាមហាឧបរាជ។
នាយកន បានថ្លែងសំបុត្រទៅស្រីសុគន្ធបទ សុំចុះចូលតែសុំឲ្យម្តាយនិងបងប្អូនបានមកសិន។ ព្រះស្រីសុគន្ធបទតបវិញថា ត្រូវតែនាយកន
ចូលខ្លួនមកមុនសិន បើពុំដូច្នោះទេនឹងសម្លាប់ម្តាយបងប្អូនទាំងអស់។
នាយកនលើកទ័ពទៅជិតខេត្តអាសន្ទុករកកលរំដោះម្តាយ និងញាតិសណ្តានវិញ។
មានមន្រ្តីស្ម័គ្រចិត្តបំពេញភារកិច្ចនេះថ្វាយនាយកន ឈ្មោះឪកម៉ឺនសុរិន្ទកែវ។ ពេលទទួលបញ្ជាគេចោទថាមន្រ្តីនេះក្បត់
ស្រាប់តែមានទាហាន ២០០នាក់ជួយយកអាសារនាំទៅបន្ទាយស្រីសុគន្ធបទសុំចុះចូល។
បន្ទាប់មក នាយកននាំទ័ពចូលវាយបន្ទាយស្ទឹងសែនយ៉ាងខ្លាំង។ ព្រះស្រីសុគន្ធបទ
យល់ថាមិនអាចទប់ទល់បានក៏ថយមកកាន់ ខេត្តពោធិ៍សាត់ តែពេលនោះម៉ឺនសុរិន្ទកែវ
និងបក្សពួកបះបោរធ្វើគត់ព្រះអង្គ បានក្នុងបន្ទាយស្ទឹងសែននៅ គ.ស១៥១២។
9. សង្រ្គាមរវាងស្តេចកន និងព្រះបាទចន្ទរាជា
កាលដែលព្រះចន្ទរាជាទៅជ្រកកោនជាមួយព្រះចៅសៀមទ្រង់តែងតែយករបរទាក់ដំរីទៅបម្រើស្តេចសៀម។
ក្រោយពីបានដឹងថា ព្រះរាមត្រូវបក្សពួកស្តេចកនសម្លាប់ហើយទ្រង់បានរកគ្រប់វិធីនិងគ្រប់មធ្យោបាយបានចូលមកប្រទេសវិញ។
នៅឆ្នាំ១៥១៥ ព្រះចន្ទរាជា ប្រឌិតថាមានដំរីខ្ពស់១០ហត្ថ នៅក្នុងព្រៃភូមិភាគខាងកើតប្រទេសសៀម។
ពេលស្តេចសៀមជ្រាបដំណឹងនេះ ទ្រង់បានបញ្ជាឲ្យព្រះចន្ទរាជា ចេញទៅទាក់ដំរីនោះថ្វាយព្រះអង្គ
ឲ្យបាន ក្នុងបេសកម្មក្លែងបន្លំនេះ ព្រះចន្ទរាជាទ្រង់បានទូលសុំពល៥០០០នាក់
ដំរីធ្នាក់១០០ គ្រឿងសាស្រ្តាវុធ ស្បៀងអាហារ និងដាវអាជ្ញាសឹក។ ស្តេចសៀមហេតុតែចង់បានដំរី
ទ្រង់ក៏យល់ព្រមតាមសំណូមពរ។
នៅ គ.ស ១៥១៦ មុននឹងចេញបំពេញបេសកម្មនេះ
ទ្រង់បានទៅជួបសម្ងាត់ជាមួយនឹងពញាអុង ពេលនោះពញាអុងក៏បានប្រកែក។ ដោយមិនអាចទាក់ទាញពញាអុងបាន
ព្រះចន្ទរាជា ទ្រង់បញ្ជាទ័ពធ្វើដំណើរឆ្ពោះទៅកាន់ទិសខាងកើតធ្វើហាក់បីដូចជាខំតាមដានដំរីពិតៗ នៅទីបំផុតបានមកដល់ព្រំដែនប្រទេសកម្ពុជា។ ពញាអុងបានទូលស្តេចសៀមពីល្បិចរបស់ព្រះចន្ទរាជា
ស្តេចសៀមខ្ញាល់ខ្លាំង ឲ្យទ័ពទៅតាមព្រះចន្ទរាជាទៅវិញ។ មកដល់ខេត្តបាត់ដំបង
ទ្រង់កេណ្ឌទ័ពបាន១០០០០នាក់ ហើយបង្ហួសទៅដល់ខេត្តពោធិសាត់។ ស្តេចកនពេលបានឮដំណឹងថា
ព្រះចន្ទរាជាមកដល់កម្ពុជាភ្លាម ទ្រង់បានឲ្យចៅហ្វាកៅ លើកទ័ពទៅតទល់ត្រង់ក្រគរ។
ដោយទាហានស្លាប់ច្រើនពេកតាពេជ បញ្ជាឲ្យទ័ពថយទៅបន្ទាយពោធិសាត់សិន។ ទ័ពស្តេចកន
ក៏ដេញតាមហើយព័ទ្ធបន្ទាយជាប់អស់១២ខែ តែវាយចូលពុំបាន ទ័ពស្តេចកនបានថយទៅតាំងនៅឆ្ងាយពីនោះ
ដើម្បីរង់ចាំជំនួយមកដល់។ ស្ថិតក្នុងស្ថានភាពបែបនេះតាពេជ បានបូជាជីវិតដើម្បីទៅកេណ្ឌទ័ពបិសាចមកជួយ។
ការប្រយុទ្ធបង្ហូរឈាមបានកើតឡើងជាថ្មីទៀត រវាងទ័ពសងខាងលើកនេះជ័យជំនះបានទៅលើព្រះចន្ទរាជារីឯចៅហ្វាកៅបាក់ទ័ព
ថយទៅត្រើយខាងកើតវិញ។ ជ័យជំនះនេះ ជម្រុញឲ្យ
ព្រះចន្ទរាជាវាយបានខេត្តជាច្រើនដូចជា ក្រគរ ក្រង បរិបូណ៌ កំពង់សៀម
ជើងព្រៃ ស្ទឹងត្រែង។ ឯពួកស្តេចកនដែលបរាជ័យនោះ បានសុំចុះចូលជាច្រើន
ចំណែកទ័ពព្រះស្រីសុគន្ធបទចាស់នៅសេសសល់កាលពីមុនក៏សុំចុះចូលខាងព្រះចន្ទរាជាទៀត។
ក្រុមទាំងនេះសុំឲ្យចន្ទរាជា ឡើងសោយរាជ្យ ទ្រង់ក៏យល់ព្រមតាមសំណូមពរ(១៥១៦)។
នៅឆ្នាំ១៥១៧ ស្តេចកនដែលបរាជ័យជាច្រើនលើកបានស្នើទៅចន្ទរាជាឲ្យផ្អាកសង្រ្គាម
ដើម្បីឲ្យរាស្រ្តធ្វើស្រែសិន សំណើនេះក៏បានយល់ព្រម។ ពេលចេញវស្សា
ស្តេចកនបើកការវាយលុកម្តងទៀត ដោយប្រើល្បិចឲ្យទាហានសុំចុះចូលខាងព្រះចន្ទរាជា
ក្នុងបំណងធ្វើគត់ឲ្យបាន តែមិនបានសម្រេចទេ។ នៅឆ្នាំ១៥២៥
ព្រះចន្ទរាជា បានទិញកាំភ្លើធំតូចពីប្រទេសមាឡាយូមកទ្រង់បានបើកការវាយលុកលើទ័ពស្តេចកន។
ទ្រង់ជាអ្នកដឹកនាំដោយព្រះអង្គផ្ទាល់មកបន្ទាយស្រីសឈរ។ ស្តេច
កន និងចៅហ្វាយកៅខំទប់ទល់បាន ៣ខែក្រោយមកស្តេចកន ត្រូវគេកាត់ក្បាលយកទៅដោតនៅមុខបន្ទាយក្រុងស្រឡប់វិជ័យ
ឯចៅហ្វាយកៅត្រូវសម្លាប់នៅក្នុងបន្ទាយនោះដែរ។
10.
សង្រ្គាមរវាងចន្ទរាជា និងសៀម៖ ព្រះចៅសៀមក្រោយពីបានទទួលដំណឹងថា
ព្រះចនន្ទរាជា កាន់កាប់អំណាចនៅប្រទេសខ្មែរ ចាត់ទុកថាប្រទេសនេះជាប្រទេសនេះជាចំណុះសៀមតាំងពីរាជព្រះបាទធម្មរាជាទី១មកម៉្លេះ។
សៀមបានចាត់ទូតបញ្ជាឲ្យព្រះចន្ទរាជា លើកសួយសារអាករជាដំរីថ្វាយតាមទំលាប់
ប៉ុន្តែព្រះចន្ទរាជាទ្រង់ប្រកែកមិនព្រមចំណុះសៀម។ សៀមក៏បានលើកទ័ពចូលលុកលុយខេត្តអង្គរ
ព្រះអង្គបានកេណ្ឌទ័ពហើយលើកទៅតទល់នៅត្រង់ស្ទឹងអង្គរ ត្រង់ភូមិមួយជាប់ឈ្មោះហៅថា
សៀមរៀបរហូតដល់សព្វថ្ងៃ។ ក្នុងការប្រយុទ្ធគ្នាលើកនេះខ្មែរចាប់បានឈ្លើយសង្គ្រាមអស់ជាច្រើន។
ដើម្បីជាការសងសឹកនៅឆ្នាំ១៥៣០ ព្រះចៅសៀមបញ្ជាឲ្យពញាអុង លើកទ័ព
៩ម៉ឺននាក់មកវាយខ្មែរម្តងទៀត។ ព្រះចន្ទរាជាលើកទ័ពទៅតទល់នៅពោធិសាត់។
ឯទ័ពសៀមដែលមកឡើងគោកត្រង់ឈូងសមុទ្រសៀមនោះ ក៏ត្រូវក្រឡាហោមខ្មែរវាយបាក់ទ័ពថយទៅវិញ។
នៅក្នុងចម្បាំងជើងគោកនៅពោធិសាត់ មេទ័ពសៀមត្រូវសម្លាប់អស់ជាច្រើន
ក្នុងនោះមាន ពញាអុងផងដែរដែលត្រូវព្រួញនៅលើខ្នងដំរី ឯពលទាហានស្លាប់អស់ជាងពាក់កណ្តាល
ដំរីងាប់អស់ជាច្រើន អាវុធយុទ្ធភ័ណ្ឌក៏ត្រូវរឹបអូសអស់ជាច្រើន។ នៅគ.ស ១៥៣១ ខ្មែរកំពុងតែមានប្រៀបលើទ័ពសៀមព្រះចន្ទរាជាទ្រង់បានទៅរំដោះអាណាខេត្តខាងលិច
ក្នុងរាជ្យព្រះអង្គមុនៗ ទ្រង់វាយបានខេត្តបស្ចឹមបុរីមកវិញ។ ឆ្លៀតឪកាសសៀមកំពុងចុះខ្សោយ
និងកំពុងជាប់ដៃវាយជាមួយភូមា ព្រះចន្ទរាជាទ្រង់បានលើកទ័ពវាយចូលសៀមនៅគ.ស
១៥៥៧ ហើយយកបានខេត្ត ចន្ទបុរី និងខេត្តផ្សេងៗនៅជិតៗនោះ។ ខ្មែរបានលើកទ័ពវាយសៀមពីលើកទៀតគឺនៅ
គ.ស ១៥៥៩និង ១៥៦២ ចាប់បានឈ្លើយសឹកជាច្រើនមកស្រុកខ្មែរវិញ។
11. មូលហេតុនៃការរត់ចោលទីក្រុងអង្គរ៖(ក្នុងរាជ្យព្រះបាទពញាយ៉ាត១៤៣១)
11. មូលហេតុនៃការរត់ចោលទីក្រុងអង្គរ៖(ក្នុងរាជ្យព្រះបាទពញាយ៉ាត១៤៣១)
១. ព្រោះព្រះអង្គទើបតែបានកម្ចាត់សៀមអស់ពីនគរ
ហើយត្រូវឡើងគ្រងរាជាព្រះមហាក្សត្រ។
២. ក្នុងការស្តារ និងកសាងជាតិឡើងវិញនេះ
ត្រូវជួបនឹងការលំបាក់ជាច្រើន ដោយតំបន់អង្គរត្រូវខ្ទិចខ្ទាំដោយសារសង្រ្គាមជាច្រើនលើកច្រើនសារ
ធ្វើឲ្យបណ្តាញផ្លូវទឹកសម្រាប់ធ្វើការបង្កបង្កើនផលត្រូវរីងស្ងួត។
៣. សៀមនៅតែមានបំណងចូលមកលុកលុយទីក្រុងអង្គរ
ដើម្បីពង្រីកទឹកដីនៃអាណាចក្ររបស់ពួកគេ។
៤. ព្រះអង្គរទ្រង់មានតម្រិះថា
ត្រូវតែចេញពីទីក្រុងអង្គរ ហើយកសាងរាជធានីនៅកន្លែងណាមួយដែលឆ្ងាយពីសៀម។
នៅទីបំផុត ព្រះអង្គបានសម្រេចព្រះទ័យ មកតាំងរាជធានីជាមូលដ្ឋានចាស់របស់ព្រះអង្គវិញ
នៅស្រីសន្ធរត្រង់តំបន់ ទួលបាសាន។
Tuesday, January 21, 2014
ស្នាព្រះហស្ថព្រះមហាក្សត្រខ្មែរសម័យអង្គរ ឆ្នាំ ៩៤៤ (មានស្តេច ៨អង្គ) (សង្ខេប)
ស្នាព្រះហស្ថព្រះមហាក្សត្រខ្មែរសម័យអង្គរ ឆ្នាំ ៩៤៤ (មានស្តេច ៨អង្គ)
១. ព្រះបាទរាជេន្រ្ទវរ្ម័នទី២ (៩៤៤
ដល់ ៩៦៨) ការវិលត្រឡប់មកយសោធរបុរៈវិញ
ប្អូនស្រីរបស់ព្រះបាទយសោវរ្ម័នទី១
មួយអង្គព្រះនាមហេន្រ្ទទេវី បានរៀបរាជាភិសេកជាមួយស្តេចមហេន្រ្ទវរ្ម័ន
ហើយមានព្រះរាជបុត្រដែលមានព្រះនាមថារាជេន្រ្ទវរ្ម័នទី២។
ព្រះអង្គឡើងសោយរាជសម្បត្តិតពីព្រះបាទហស៌វរ្ម័នទី២
តែព្រះអង្គមិនគង់នៅកោះកេរ្តិ៍តទៅទៀតទេ ព្រះអង្គបានផ្លាស់រាជធានីពីកោះកេរ្តិ៍ត្រឡប់មករាជធានីសោធរបុរៈវិញ
ដោយនាំយកទាំងទេវរាជមកជាមួយវិញផង។ តាមការបញ្ជាក់បានឲ្យដឹងថា ស្តេចមហេន្រ្ទវរ្ម័ន
ជាស្តេចសោយរាជ្យនៅឯភវបុរៈជារាជធានីចេនឡា
ដែលបានតាំងនៅជារដ្ឋឯករាជ្យមួយក្រោយការចូលទីវង្គតរបស់ព្រះបាទជ័យវរ្ម័នទី១។
ហើយព្រះអង្គត្រូវមានអំណាចគ្រប់គ្រងធំទូលាយជាងព្រះរាជាមុនៗ
ដោយបានទទួលមត៌កពីបិតា គឺទឹកដីភវបុរៈផង និងមត៌កខាងមាតាផង គឺនៅឯអង្គរ។
នៅឆ្នាំ៩៥២ ព្រះបាទរាជេន្រ្ទវរ្ម័នទី២ ព្រះអង្គបានកសាងនៅកណ្តាលសោធរតដាក
នូវប្រាសាទមេបុណ្យខាងកើតដើម្បីថ្វាយចំពោះព្រះមាតាបិតាចំពោះបុព្វបុរសផ្សេងៗ
និងចំពោះសិវលិង្គរាជេន្រ្ទស្វរ នៅប្រាង្គកណ្តាលក្នុងចំណោមប្រាង្គទាំង៥ តំរៀបដូចមុខអាប៉ោង។ នៅឆ្នាំ ៩៦១ បាទរាជេន្រ្ទ-វរ្ម័នទី២
បានកសាងប្រាសាទប្រែរូបនៅខាងត្បូងយសោធរតរតដាក។ នេះជាប្រាសាទភ្នំទីពីររបស់ព្រះអង្គ
មានប្រាង្គ៥ដូចនៅមេបុណ្យខាងកើត។ នៅក្នុងប្រាង្គប្រាសាទមានតម្កល់លិង្គរាជេន្រ្ទភទ្រេ-ស្វរ
(ភទ្រេស្វរជាព្រះឥសូរដែលគេគោរពតាំងពីសម័យចេនឡាដើម)។
នៅក្នុងប្រាង្គប្រាសាទ ទិឦសាន មានតម្កល់លិង្គរាជេន្រ្ទម៌េស្វរ ជាលិង្គទេវរាជឯប្រាង្គឯទៀត គឺឧទ្ទិស ចំពោះព្រះញាតិវង្ស របស់ព្រះអង្គ។
ហើយម្យ៉ាងទៀត អ្នកសិក្សាស្រាវជ្រាវតែងតែមានចម្ងល់ថា
ហេតុអ្វីបានជាព្រះបានជាព្រះបាទរាជេន្រ្ទវរ្ម័នទី២ បានកសាងប្រាសាទភ្នំដល់ទៅពីរ
ហើយមានទ្រង់ទ្រាយដូចគ្នា។ បញ្ហានេះគេបានយល់ឃើញថា ស្ថានភាពរបស់ប្រាសាទមេបុណ្យនៅកណ្តាលបារាយ៍ ជាឧបសគ្គមួយនៅក្នុង ការប្រារព្វធ្វើពិធីសាសនាផ្សេង
ទើបព្រះអង្គសាងប្រាសាទភ្នំពីរឡើង។ ក្នុងរជ្ជកាលរបស់ព្រះអង្គ
មានការកសាងផ្សេងៗទៀតដោយពួកព្រាហ្មណ៍ និងពួកមន្ត្រីជាន់ខ្ពស់។ នៅឆ្នាំ ៩៤៦
កវីន្រ្ទរីមថនបានកសាងប្រាសាទបាតជុំ ដើម្បីជាការឧទ្ទិសចំពោះព្រះពុទ្ធ ព្រះវជ្រេបាណ៌
(ពោធិសត្វ១អង្គក្នុងពុទ្ធសាសនាមហាយាន) និងព្រះនាងប្រជាបារមិតា (ទេព្តាស្រី)។
ក្នុងវិស័យសង្គ្រាម
គេដឹងថានៅឆ្នាំ ៩៤៥-៩៤៦ ព្រះបាទរាជេន្រ្ទវរ្ម័នទី២
បានធ្វើចម្បាំងជាមួយប្រទេសចំប៉ា
ក្នុងចម្បាំងនេះព្រះអង្គបាននាំមកវិញនូវ បដិមាធ្វើពីមាសតម្កល់ក្នុងប្រាសាទពោនគរនៅកៅឋារៈ (ញ៉ាត្រាង)
ដែលពួកចាមបានដណ្តើមយកទៅ។ នៅគ.ស ៩៦៧ ព្រះគ្រូជ្ញរាហៈ
បាន កសាងប្រាសាទបន្ទាយស្រី (ត្រិភូវនមហេស្វរ) ដែលស្ថិតនៅខាងជើងក្នុងយសោធបុរៈ ។
២. ព្រះបាទជ័យវរ្ម័នទី៥ (៩៦៨ ដល់ ១០០១)
ព្រះបាទជ័វរ្ម័នទី៥
ជារាជបុត្ររបស់ព្រះបាទរាជេន្ទ្រវរ្ម័នទី២ បានឡើងសោយរាជ្យស្នងនៅពេលដែលព្រះអង្គមានវ័យនៅក្មេងនៅឡើយ
ព្រោះដល់ឆ្នាំ៩៧៤ ទើបព្រះអង្គបានបញ្ចប់ការអប់រំជាមួយព្រះគ្រូ។
សមិទ្ធិផលសំខាន់របស់ព្រះអង្គ គឺការកសាងក្រុងថ្មីមួយហៅថាជយេន្រ្ទនគរី
ដែលមានភ្នំហេមគិរីនៅចំកណ្តាល ហើយដែលតាមការប៉ាន់ស្មាន គេថាត្រូវនឹងប្រាសាទភ្នំតាកែវ។
ហើយគេកំណត់សម្គាល់ថាព្រះរាជា
និងពួកមន្ត្រីជាន់ខ្ពស់សុទ្ធតែកាន់សាសនាព្រះឥសូរ។ ប៉ុន្តែក្នុងរជ្ជកាលនេះ
ក៏ដូចជាក្នុងរជ្ជកាលមុនៗ ព្រះពុទ្ធសាសនាក៏មានគេគោរពបូជាផងដែរ។ ព្រះបាទជ័យវរ្ម័នទី៥ សោយទីវង្គតនៅ គ.ស ១០០១
បន្ទាប់ក្មួយរបស់ព្រះអង្គ ព្រះនាមឧទិយាទិត្យវរ្ម័នទី១ ឡើងសោយរាជបន្តរយៈពេលប៉ុន្មានខែ ក៏សោយទីវង្គត (១០០២)។
៣. ព្រះបាទសូរ្យវរ្ម័នទី១ (១០០២ ដល់ ១០៥០)
បន្ទាប់ពីព្រះបាទឧទិយាទិត្យវរ្ម័នទី១
សោយទីវង្គតទៅតាមសិលាចារឹកនិយាយថា មានស្តេចពីរប្រណាំងប្រជែងគអំណាចគ្នាក្នុងការដណ្តើមរាជគឺ
មួយនាមជ័យវីរវរ្ម័ន (មិនស្គាល់ប្រវត្តិច្បាស់ ១០០២-១០០៦) ហើយមួយព្រះអង្គបន្ទាប់គឺ
សូរ្យវរ្ម័នទី១ ហើយព្រះអង្គបានតាំងនៅតំបន់ខាងកើត (សម្បូរ ក្រចេះ និងកំពង់ធំ )។
នៅចន្លោះឆ្នាំ១០០៥-១០០៧ ព្រះបាទសូរ្យវរ្ម័នទី១
បានលើកទ័ពចូលវាយក្រុងអង្គរ ដោយទទួលបានជោគជ័យនៅឆ្នាំ ១០១០
ប៉ុន្តែមានសិលាចារឹកផ្សេងទៀត បាននិយាយថា ព្រះអង្គឡើងសោយរាជ្យតាំងពីឆ្នាំ ១០០២
គឺដំណាលគ្នានឹងជ័យវរ្ម័នម្លេះ។ សិលាចារឹកខ្មែរ នៅសាលសូងក្នុងទឹកដីសៀមសព្វថ្ងៃ
ចុះកាលកំណត់ (១០២២ ១០២៥) បានឲ្យដឹងថា ក្នុងរជ្ជកាលរបស់ព្រះអង្គ
ពួកកាន់សាសនាព្រាហ្មណ៍ និងពួកកាន់ពុទ្ធសាសនានៃយានទាំងពីរបានរួមសុខសាន្តជាមួយគ្នា។
ការកសាងរបស់ព្រះអង្គគឺ
រៀបចំទីក្រុងថ្មីមួយ គឺទីក្រុងអង្គរទី២ ដែលត្រូវនឹងទីតាំងប្រាសាទបាពួន។
ក្នុងវិស័យសំណង់នៅក្រុងថ្មីនេះ ព្រះបាទសូរ្យវរ្ម័នទី១
បានបង្ហើយក្នុងការកសាងប្រាសាទភិមានអាកាស ប្រាសាទតាកែវ និង គោបុរនៃរាជាវាំង។
ក្រៅពីនេះ គឺប្រាសាទភ្នំជីសូរ ផ្នែកខ្លះនៃប្រាសាទព្រះវិហារ
និងប្រាសាទព្រះខ័នកំពងស្វាយ។ មិនតែប៉ុណ្ណោះ ព្រះអង្គបាន
កសាងវត្តដើម្បីឧទ្ទិសថ្វាយដល់ព្រះពុទ្ធសាសនា ដោយបញ្ជាក់ថាព្រះអង្គយកចិត្តទុកដាក់លើវិស័យព្រះពុទ្ធសាសនាយ៉ាងខ្លាំង។
ក្នុងវិស័យនយោបាយក្រៅប្រទេស
ក្នុងរជ្ជកាលព្រះបាទសូរ្យវរ្ម័នទី១ បានធ្វើការពង្រីកទឹក ដីឆ្ពោះទៅខាងលិច។
ព្រឹត្តិការណ៍ទាំងនេះ កាលប្បវត្តិជាភាសាបាលីនៅឈៀងម៉ៃ
បានកត់ត្រា ទុកដូចជាឆាម្មទេវីវង្ស (ចងក្រងនៅ ស.វទី១៥) ជិនកាលមាលី (គ.ស១៥១៦)
និងមូលសានសន។
ប៉ុន្តែបើយើងផ្អែកដំណែល
ខាងបុរាណវត្ថុវិញ ចំពោះការវាតទឹកដីរបស់ខ្មែរក្នុងសម័យនោះ អំណាចនេះមាននៅហ្លួងព្រះបាង
នៅលើទន្លេមេគង្គ និងសុខោទ័យ សុវណ្ណលោក និង ទន្លេមេណាមទេ។
តាមសិលាចរិកខ្លះហៅព្រះបាទសូរ្យវរ្ម័នទី១ ថាជាព្រះចៅអធិរាជ និង ជាអ្នកទ្រទ្រង់ផែនដី។
ព្រះបាទសូរ្យវរ្ម័នទី១ ទ្រង់ចូលទីវង្គតនៅ គ.ស ១០៥០ ដោយមាន មរណនាម ថាបរមនិពា្វនបទ។
៤.ព្រះបាទឧទយាទិត្យវរ្ម័នទី២ (១០៥០
ដល់ ១០៦៦)
ព្រះអង្គជាបុត្រច្បងរបស់ព្រះបាទសូរ្យវរ្ម័នទី១
លុះបានទទួលព្រះរាជសម្បត្តិហើយព្រះអង្គលើព្រាហ្ម បុរោហិតនៃទេវរាជនាមសទាសិវជយេន្ទ្របណ្ឌិតម្នាក់
ដែលបិតារបស់ព្រះអង្គបានរៀបអភិសេក ជាមួយប្អូនថ្លៃស្រីរបស់ព្រះអង្គម្នាក់ ឲ្យឡើងជាឋានៈធុលីជេងវ្រះកម្រតេងអញស្រីជយេន្រ្ទវរ្ម័ន។
ដោយអនុវត្តតាមគំនិតរបស់ព្រះគ្រូនេះហើយទើបព្រះអង្គទ្រង់ បានកសាងប្រាសាទភ្នំថ្មីមួយទៀត
គឺប្រាសាទបាពួននៃក្រុងអង្គរទី២បន្តពីព្រះបាទសូរ្យវរ្ម័នទី១។
ក្រុងនេះមានកំពែងដីព័ទ្ធជុំវិញ ហើយស្ថិតនៅប្រហាក់ប្រហែលនឹងកន្លែងនៃក្រុងអង្គរទី៤
ទីតាំងក្រុងរបស់ព្រះបាទជ័យវរ្ម័នទី៧។ ហើយជាមួយគ្នានោះទ្រង់បានជីកបារាយណ៍ដែលមានមកពីមុន
គឺបារាយណ៍ខាងលិច ឬហៅថាបារាយ-ណ៍ទឹកថ្លា (បណ្តោយ ៨គ.ម ទទឹង២.២គ.ម)។
នៅចំកណ្តាលបារាយណ៍នោះ ព្រះអង្គបានកសាងប្រាសាទមួយ (មេបុណ្យខាងលិច)
ដែលមានតម្កល់បដិមាលង្ហិនមួយ នៃព្រះវិស្ណុដែលកំពុងផ្ទំ។ ព្រះអង្គចូលទីវង្គត(១០៦៦)
គេមិនស្គាល់មរណនាមរបស់ព្រះអង្គទេ។
ក្នុងវិស័យនយោបាយក្នុងប្រទេស
តាមសិលាចារឹកព្រះងោកបាឲ្យដឹងថា ក្នុងរជ្ជកាលព្រះបាទឧទយាទិត្យវរ្ម័នទី២ មានការបះបោរជាច្រើន
នៅភាគខាងត្បូងហើយ គ.ស១០៦៥ នៅតំបន់ពាយ័ព្យ ការបះបោរវាយកំទេចសិវលិង្គ
និងទេវបដិមានៅគ្រប់ទិស ហើយការបះបោរដ៏ធ្ងន់ឡើងគឺនៅភាគខាងកើតនៃប្រទេស។
ព្រះបាទឧទយាទិត្យវរ្ម័នទី២
ចូលទីវង្គតនៅ គ.ស ១០៦៦។ គេមិនបានស្គាល់មរណនាមរបស់ព្រះអង្គទេ។
ព្រះរាជអនុជពៅរបស់ព្រះអង្គមានព្រះនាមហស៌វរ្ម័នទី៣ ឡើងសោយរាជ្យស្នងពីព្រះអង្គ។
ក្រោយពីបានទទួលរាជសម្បត្តិ ព្រះអង្គយកព្រះទ័យទុកដាក់ក្នុងការកសាងប្រទេសជាតិឡើងវិញ។
៥. ព្រះបាទហស៌វរ្ម័នទីទី៣ (១០៦៦ ដល់ ១០៨០)
ក្រោយពីទទួលរាជសម្បត្តិហើយ
ព្រះអង្គបានយកព្រះហឫទ័យទុកដាក់នឹងការកសាងជាតិឡើងវិញ។ តែព្រះអង្គត្រូវជួបសង្គ្រាមពីរលើកដ៏ធ្ងន់ធ្ងរ
ដែលត្រូវច្បាំងជាមួយយួនដៃវៀត។ នៅ គ.ស ១០៧៦ ព្រះអង្គម្ចាស់ ប៉ាង
អនុជស្តេចចាមបានលើកទ័ពចូលវាយយក ក្រុងសម្ភុបុរ ដោយបំផ្លាញចោលនូវវាល័យទាំងអស់
ហើយកៀរខ្មែរយកទៅធ្វើជាឈ្លើយជាមួយអស់ជាច្រើន។
ទ័ពខ្មែរដែលដឹកនាំដោយក្សត្រ ស្រីនន្ទវម៌ទេវ ត្រូវទទួលបរាជ័យនៅ សោមេស្វរ
(គេមិនស្គាល់កន្លែងច្បាស់) ប៉ុន្តែសន្តិភាពបានកើតឡើងវិញនៅ គ.ស ១០៨០។
ហើយនៅ គ.ស ១០៧៦
ទ័ពខ្មែរត្រូវចិនប្រទាញឲ្យទៅជួយវាយយួនដៃវៀត។ យ៉ាងណាមិញនៅឆ្នាំនោះទ័ពចិននៃរាជវង្សសុង
ក្រោមបញ្ជាការរបស់មេទ័ពឈ្មោះ ក្វាចគ្វី បានលើកពីឡាងសឹងសំដៅចុះមកហាណូយ
ឯទ័ពខ្មែរ និងចាមចូលវាយលុកតំបន់ងេអាន។ គ្រានោះ ស្តេចយួនអោយ លីធឿង កៀត លើកទ័ពទៅតទល់នឹងចិន
តែមិនចាញ់មិនឈ្នះ។ ដោយឃើញទ័ពខ្លួនត្រូវស្លាប់អស់ជាងពាក់កណ្តាល (ជាង៤ម៉ឺននាក់) ចិនក៏ព្រមដកទ័ពថយ។ ព្រះអង្គសោយទីវង្គតនៅឆ្នាំ
១០៨០ ហើយទទួលមរណនាមថា សទាសិវបទ។
៦. ព្រះបាទជ័យវរ្ម័នទី៦ (១០៨០ ដល់ ១១០៧)
ព្រះបាទជ័យវរ្ម័នទី៦
បានសោយរាជបន្តពីព្រះបាទហស៌វរ្ម័នទី៣ នៅរាជធានីអង្គរ ដែលមានព្រះនាម ព្រះបាទនឬតីន្រ្ទវរ្ម័ន
(១០៨០ ១១១៣ ) សិលាចរិកភ្នំរុង បានឲ្យដឹងថានៅក្នុងពេលជាមួយគ្នានោះដែរ មានស្តេចដែលគ្រងទឹកដីនៅឯក្រុងមហីធបុរ
ដែលមិនស្គាល់ទីកន្លែងពិតប្រាកដ ប្រហែលនៅខាងជើងឆៀងខាងលិច
ត្រង់វាលទំនាបខាងលើនៃទន្លេមូន។ ស្តេចទី២នេះត្រូវបានយកព្រះនាមថាជ័យវរ្ម័នទី៦។ តាមជីវប្រវត្តិដែលគេបានដឹង
តាមរយៈសិលាចារឹកភ្នំរុងនេះ ឃើញថាស្តេចជ័យវរ្ម័នទី៦ ពុំមានជាប់សាច់ញាតិជាមួយនឹងរាជវង្សមុនៗ ដែលជាស្តេចសោយរាជ្យនៅអង្គរទេ
គេគ្រាន់តែដឹងថាព្រះអង្គជាបុត្រស្តេចហិរណ្យវរ្ម័ន និងព្រះនាងហិរណ្យសក្ម្សី។
ហើយព្រះអង្គក៏បានកសាងនៅភ្នំសណ្ត
នៅភ្នំព្រះវិហារនៅវត្តភូ និងនៅភិម៉ៃ (ខាងពុទ្ធសាសនា)
ពេលដែលព្រះអង្គចូលទីវង្គតព្រះអង្គទទួលមរណនាមថា បរមកៃវល្យបទ។
៧. ព្រះបាទធរណីន្រ្ទវរ្ម័នទី១ (១១០៧ ដល់ ១១១៣)
ព្រះបាទជ័យវរ្ម័នទី៦
ពុំមានបុត្រស្នងរាជ្យទេ រាជសម្បត្តិត្រូវផ្ទេរទៅរាមច្បង ព្រះបាទធរណីន្រ្ទវរ្ម័នទី១ ដែលត្រូវជាព្រះរៀមច្បងនៃព្រះបាទជ័យវរ្ម័នទី៦
នៅ គ.ស១១០៧។ បើតាមសិលាចារឹកបានឲ្យដឹងថា
ដំបូងព្រះបាទធរណីន្រ្ទវរ្ម័នទី១ ព្រះអង្គមិនចង់ទទួលរាជសម្បត្តិទេ
តែក្រោយទទួលរាជសម្បត្តិ
ព្រះអង្គបានយកបានចិត្តទុកដាក់លើការគ្រប់គ្រងប្រទេសជាតិយ៉ាងសំខាន់។
ព្រះអង្គបានបន្តការកសាង
និងស្ថាបនាសមិទ្ធិផលនានាដែលបានធ្វើខ្លះរួចមកហើយក្នុងរាជ្យមុនៗ
ដើម្បីឲ្យទទួលនូវផលវិជ្ជមាន។ នៅឆ្នាំ ១១១៣ ព្រះអង្គត្រូវបានចៅមីងព្រះអង្គដណ្តើមរាជ។
៨. ព្រះបាទសូរ្យវរ្ម័នទី២ (១១១៣ ដល់ ១១៥០)
សិលាចារិកវត្តភូ ថាព្រះបាទសូរ្យវរ្ម័នទី២ ទ្រង់បានឡើងសោយរាជ្យដោយបង្រួមអាណាចក្រពីរ។
បើតាមន័យនេះអាណាចក្រទី១ គឺជារបស់ធរណីន្រ្ទទី១ ដែលគេមិនស្គាល់រាធានីពិប្រាកដ
(មហីធបុរៈ) ឯអាណាចក្រទី២ គឺជារបស់នឫតិន្រ្ទវរ្ម័ន
ដែលបានសោយរាជ្យនៅអង្គរតាំងពីឆ្នាំ១០៨០ម៉្លេះ។ គឺព្រាហ្មណ៍ទីវករ
ដែលបានរៀបចំពិធីអភសេកព្រះបានសូរ្យវរ្ម័នទី២ ជាស្តេចសោយរាជ្យនៅអង្គរនៅឆ្នាំ១១១៣។
ក្នុងវិស័យសង្គ្រាម
ព្រះបាទសូរ្យវរ្ម័នទី២ ទ្រង់បានធ្វើចម្បាំងច្រើនលើកច្រើនសាណាស់។ នៅផ្នែកខាងកើត
ព្រះអង្គបានធ្វើចម្បាំងជាមួយនឹងពួកយួនដៃវៀត រួចទៅធ្វើចម្បាំងជាមួយនឹងចម្ប៉ាទៀត។
បុព្វហេតុនៃចម្បាំងគឺបណ្តាលមកពីយួនដៃវៀត
ចេះតែអនុញ្ញាតឲ្យពួកខ្មែរដែលក្បត់នឹងព្រះរាជាឬប្រទេសជាតិ និងពួកចាមដែលប្រឆាំងនឹងខ្មែរឲ្យចូលជ្រកកោនក្នុងប្រទេសរបស់ខ្លួន
(គ.ស១១២៣ ១១២៤)។ នៅ គ.ស១១១៣ ទ័ពចំរុះខ្មែរ ចាម បានវាយលុកតំបន់ ង៉េ អាន
តែត្រូវដកថយឲ្យមកវិញ។
នៅគ.ស១១៣៨
ព្រះបាទសូរ្យវរ្ម័នទី២ លើកទ័ពទៅវាយដៃវៀតម្តងទៀត តែការធ្វើការធ្វើចម្បាំងលើកនេះ ស្តេចចាមព្រះនាមជ័យឥន្រ្ទវរ្ម័នទី៣
មិនព្រមឲ្យពួកចាម ចូលរួមសហការជាមួយខ្មែរ
ព្រះអង្គក៏លើកទ័ពចូលវាយប្រទេសចម្ប៉ាម្តងវិញ ហើយកាន់កាប់បានរាជធានីវិជ័យ
ពីឆ្នាំ១១៤៥ ដល់ ១១៤៩។ ស្តេចចាមមួយអង្គទៀតនាមជ័យហរិវរ្ម័នទី១
ក្រោយពីបានឡើងសោយរាជ្យនៅបាណ្ឌុរង្គ ត្រូវចេញប្រយុទ្ធជាមួយនឹងទ័ពចំរុះខ្មែរ-ចាម ក្រោមបញ្ចាការរបស់សេនាបតីសង្ករ ហើយបានទទួល ជោគជ័យនៅរាជបុរ
នៅទីបំផុតនៅមហីសដោយធ្វើគត់បានព្រះអង្គម្ចាស់ហរិទេវ ហើយឡើងសោយរាជ្យនៅវិជ័យ
គ.ស១១៤៩។
នៅផ្នែកខាងលិចប្រទេសវិញ
ព្រះបាទសូរ្យវរ្ម័នទី២ ទ្រង់បានធ្វើចម្បាំងជាមួយពួក។ ពត៌មានទាំងនេះគេបានមកពីកាលប្បវត្តិនៃក្សត្របុរីថៃ
នៅវាលទំនាបខាងលើនៃទន្លេមេណាម។
ឯកសារទាំងនោះបាននិយាយរៀបរាប់ពីចម្បាំងរវាងពួកកម្ពោជ (ខ្មែរ) នៅល្វោនិងពួករាមញ្ញ
(មន) នៅហរិបុញ្ជ័យ ។ បុព្វហេតុគឺបណ្តាលមកពីស្តេចមនឈ្មោះអាទិត្យរាជ
ដែលបានឡើងសោយរាជ្យនៅល្វោ ត្រូវទ័ពខ្មែរដេញតាមរហូតដល់ក្រុងហរិបុញ្ជ័យ។
ទឹកដីខ្មែរនៅសម័យនៃការគ្រប់គ្រងដោយព្រះបាទសូរ្យវរ្ម័នទី២ បានរីកធំទូលាយណាស់
ដោយមានឯកសារចិនបញ្ជាក់ទៀតផងថា ខាងជើងឆៀងខាងកើតទល់នឹងចម្ប៉ា
ខាងកើតទល់នឹងសមុទ្រ ខាងលិចទល់នឹងចក្រភពបូកាន (ភូមា) ខាងត្បូងទល់ នឹងកៀឡូហ៊ី
(នៅលើជ្រោយមលយូ)។
ក្នុងវិស័យសំណង់ព្រះបាទសូរ្យវរ្ម័នទី២
ទ្រង់បានបន្តការស្ថាបនាសមិទ្ធិផលនានាជាច្រើន មានដូចជាប្រាសាទ ភ្នំជីសូរ
ប្រាសាទភ្នំសណ្តក ប្រាសាទវត្តភូ បា្រសាទព្រះវិហារ។ ចំណែកឯសំណង់ថ្មីមានជាអាទិ
ប្រាសាទព្រះពិធូរ ប្រាសាទចៅសាយទេវតា និងធម្មានន្ទ បន្ទាយសំរែ និងប្រាសាទ អង្គរវត្ត
ដែលជាស្នាដៃឯកសិល្បៈខ្មែរ ប្រាសាទ នេះសង់ឡើងដើម្បីតម្កល់ព្រះវិស្ណុបដិមា។
អង្គរវត្ត នៅតែជាប្រាសាទភ្នំដដែល តែការតម្កល់បដិមាតំណាងព្រះរាជាលែងមានជាសិវលិង្គ
ដូចជានៅប្រាសាទមុនៗទៀតហើយ ប្រាសាទអង្គរវត្ត នេះមានការតម្កល់បដិមា ដែលជាព្រះវិស្ណុទៅវិញ។
គេមិនដឹងប្រាកដ ថាតើព្រះបាទសូរ្យវរ្ម័នទី២ ព្រះអង្គសោយទីវង្គតនៅឆ្នាំណាទេ។
r&s
Subscribe to:
Comments (Atom)
